សួស្ដីអ្នកអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកគន្លឹះមួយនិយាយអំពី របៀបនៃការ Check មើលថាតើនរណាខ្លះដែលលួចប្រើប្រាស់ កុំព្យូទ័ររបស់អ្នក។ ជាធម្មតាកុំព្យូទ័រយើងសុទ្ធតែជាលក្ខណៈឯកជន មិនថាអ្នករៀន អាយធី ឫ ក៏ ជំនាញអ្វីនោះទេគឺសុទ្ធតែមិនចង់ឲ្យគេដឹងរឿងសំខាត់ថាតើយើងបានបើកមើលអ្វីខ្លះ ធ្វើអ្វីខ្លះលើកុំព្យូទ័ររបស់ខ្លួន ចឹងកុំឲ្យខាតពេលយូរតោះមើលទាំងអស់គ្នា។
សម្រាប់អ្នកដែលប្រើប្រាស់ Mac OS X
- សម្រាប់លោកអ្នកដែលប្រើប្រាស់ Mac OS X លោកអ្នកនឹងត្រូវប្រើប្រាស់ Console ពីក្នុង Applications > Utilities ឬដោយចុច Spotlight និងវាយបញ្ចូលពាក្យថា Console ។
- បន្ទាប់មកទៀត សូមវាយបញ្ចូលពាក្យថា Wake reason នៅត្រង់កន្លែងស្វែងរក នោះលោកអ្នកនឹងទទួលបានព័ត៌មានដែលម៉ាស៊ីនត្រូវបានបើកដំណើរការជាក់ជាមិនខាន ។
សម្រាប់អ្នកដែលប្រើប្រាស់ Windows
- សូមចុច Key Win + S ដើម្បី Search រួចវាយពាក្យថា Event Viewer បន្ទាប់មកជ្រើសរើសយក Event Viewer សម្រាប់ Windows 10
- សូមចុច Key Win + S ដើម្បី Search រួចវាយពាក្យថា Event Viewer បន្ទាប់មកជ្រើសរើសយក View event logs សម្រាប់ Windows 8.1។
- បន្ទាប់មក សូមចុចលើ Windows Logs ឬធ្វើការ Double-click ក៏បាន ។
- បន្ទាប់មកទៀត សូមធ្វើការ Right-click នៅលើ System និងជ្រើសយក Filter Current Log ។
- ពេលនោះ លោកអ្នកនឹងឃើញមានផ្ទាំង Filter Current Log បង្ហាញឡើងមក។ នៅត្រង់ Event Sources សូមធីកយក Power-Troubleshooter និងចុច OK ។
លោកអ្នកនឹងទទួលបានព័ត៌មានដែលម៉ាស៊ីនត្រូវបានបើកដំណើរការ នៅក្នុងផ្ទាំង Event Viewer ផ្នែកកណ្ដាល។ ពេលនេះ លោកអ្នកអាចកំណត់សម្គាល់បានហើយថា តើមានអ្នកលួចចូលមកប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័ររបស់អ្នកដឺែលឬទេ។
- ដើម្បីជាជំនួយបន្ថែមនោះ លោកអ្នកគប្បីចូលទៅមើលក្នុង Recent Documents ឬក៏ browser history ជាដើម ដែលអាចនឹងជាគន្លឹះតាមដានបន្ថែមទៀតផងដែរ។
Comments
Post a Comment